ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងរឹបអូសទ្រព្យសម្បត្តិ ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ី

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប៉ូឡញ បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញគ្រោងនឹង រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Gazprom ថាមពល របស់ប្រទេសរុស្ស៊ី ។ គម្រោងរឹបអូសនេះនឹង កំណត់គោលដៅភាគហ៊ុន 48% របស់ក្រុមហ៊ុននៅក្នុង EuroPolGaz ដែលជាម្ចាស់ផ្នែកប៉ូឡូញនៃបំពង់ Yamal-Europe ដែលដឹកឧស្ម័នរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការសម្រេចចិត្តលើការរឹបអូស ភាគហ៊ុនដប់ប្រាំមួយរបស់ក្រុមហ៊ុន Gazprom ត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងបច្ចេកវិទ្យារបស់ប៉ូឡូញ Waldemar Buda តាមសំណើរបស់ទីភ្នាក់ងារ សន្តិសុខផ្ទៃក្នុងរបស់ប្រទេសប៉ូឡូញ។ ក្រសួងបាននិយាយថា វាមានគោលបំណង “ធានាសុវត្ថិភាពនៃហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗរបស់ប៉ូឡូញ”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរប៉ូឡូញបាននិយាយថា បទបញ្ជាគួរតែត្រូវបានអនុវត្តភ្លាមៗ និងបង្កើតរដ្ឋបាលជាកាតព្វកិច្ច ទាក់ទងនឹងអង្គភាពរុស្ស៊ី ដើម្បីធានានូវមុខងារបន្តរបស់ EuroPolGaz ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនឧស្ម័នធំរបស់រុស្ស៊ី និងក្រុមហ៊ុន PGNiG របស់ប្រទេសប៉ូឡូញ។

ក្រុមហ៊ុនថាមពលប៉ូឡូញ ក៏កាន់កាប់ភាគហ៊ុន ៤៨ភាគរយ នៅក្នុង EuroPolGaz និង Gas-Trading SA នៅសល់ ៤ភាគរយ ។ បំពង់បង្ហូរឧស្ម័ន Yamal-Europe ឆ្លងកាត់រុស្ស៊ី បេឡារុស្ស ប៉ូឡូញ និងអាល្លឺម៉ង់ ហើយធ្លាប់ដឹកជិតពាក់កណ្តាល នៃការចែកចាយហ្គាស ភាគខាងលិចរបស់ក្រុមហ៊ុន Gazprom ៕

ប្រែសម្រួលៈ ណៃ តុលា

To Top