ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ជំរុញឲ្យមេដឹកនាំក្រុមប្រទេស G20 ជួយបញ្ចប់សង្គ្រាមអ៊ុយក្រែន 

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានអំពាវនាវទៅកាន់មេដឹកនាំពិភពលោកនៅថ្ងៃបើកកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដើម្បីជួយបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសរបស់លោក។

ដោយនិយាយតាមវីដេអូ លោកបានប្រាប់ពីអ្វីដែលលោកហៅថា “ប្រទេស G19” ដែលបង្ហាញពីក្រុមដែលគ្មានរុស្ស៊ី – ថាសង្រ្គាមគួរតែត្រូវបានបញ្ចប់ដោយយុត្តិធម៌ និងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោក Lavrov ដែលចូលរួមជំនួសលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្ទាប់មកបានឆ្លើយតបទៅលោក ហ្សេឡិនស្គី ដោយនិយាយឡើងវិញនូវជំហររបស់លោក ពូទីនថា រុស្ស៊ី កំពុងប្រយុទ្ធជាមួយពួកនិយមណាស៊ីនៅអ៊ុយក្រែន។

កាលពីព្រឹកថ្ងៃអង្គារ មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកជាង ២០រូប បានមកជួបជុំគ្នានៅកោះបាលី សម្រាប់សន្និសិទរយៈពេលពីរថ្ងៃដំបូងដោយស្វែងរកការកែតម្រូវមតិ ដែលប្រេះស្រាំលើបញ្ហាជាច្រើនរាប់ចាប់ពីសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន សេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងការកើនឡើងនៃតម្លៃអាហារ និងថាមពល ដែលបានរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានឲ្យដឹងនៅក្នុងសុន្ទរកថាបើករបស់លោកថា “ការមានទំនួលខុសត្រូវមានន័យថា បញ្ចប់សង្រ្គាមប្រសិនបើ​សង្គ្រាម​មិន​ចប់​ទេ វា​នឹង​ពិបាក​សម្រាប់​ពិភពលោក​ក្នុង​ការ​ឈាន​ទៅ​មុខណាស់”៕

To Top