ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបិទដំណើរការបំពង់បង្ហូរប្រេងឆៅ របស់រុស្សីទៅកាន់ប្រទេសចំនួន៣

បរទេស៖ក្រុមហ៊ុនប្រេងរបស់ប្រទេសហុងគ្រី MOL កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា ប្រេងឆៅរបស់ប្រទេសរុស្សីត្រូវបានកាត់ផ្តាច់ការបង្ហូរមកកាន់ប្រទេស របស់ខ្លួនដោយសារអ៊ុយក្រែន បានសម្រេចចិត្តបិទដំណើរការបំពង់បង្ហូរត្រង់ចំណុច Druzhba ដែលជាកន្លែងស្តុកទុកប្រេងឆៅបណ្តោះអាសន្នមុន ចែកចាយទៅកាន់ប្រទេសផ្សេងទៀត។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវបានធ្វើសេចក្តីប្រកាសប្រាប់ពីមូលហេតុជាផ្លូវការ ដែរថាដោយសារតែមានការវាយប្រហារដោយមីស៊ីល ជាច្រើនពីសំណាក់រុស្សីបានធ្វើឲ្យស្ថានីយ អគ្គិសនីក្បែរទៅនឹងព្រំដែនបេឡារូសត្រូវបានផ្អាក ដំណើរការហើយវាគឺជាកន្លែងដែលផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ស្ថានីយបំពង់បង្ហូរប្រេង Druzhba នេះ។

ក្រុមហ៊ុន MOL បានបញ្ជាក់ដែរថាមិនត្រឹមតែប្រទេសហុងគ្រីប៉ុណ្ណោះទេ ដែលត្រូវបានបិទដំណើរការ ទទួលប្រេងឆៅពីរុស្សីក្នុងនោះប្រទេសឆេកនិងប្រទេសស្លូវ៉ាគីក៏កំពុងស្ថិតនៅក្នុងស្ថានភាព ដូចគ្នាផងដែរ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះ អ៊ុយក្រែន បានអះអាងថារុស្សីបានធ្វើការវាយប្រហារ ដោយមីស៊ីលចំនួនដល់ទៅ៨៥ដង លើតំបន់ជាច្រើនក្នុងប្រទេសសំដៅបណ្តាញចែកចាយថាមពល ហើយជាលទ្ធផលពលរដ្ឋក្រុងគៀវជាងពាក់កណ្តាលនិង ពលរដ្ឋភាគខាងលិចប្រទេសប្រមាណជា៨០ភាគរយ បានកាត់ផ្តាច់ចេញពីចរន្តអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top