ព័ត៌មានអន្តរជាតិ

4.ប៉ង់តាហ្គោនចេញមកឆ្លើយតបចំពោះរបាយការណ៍មីស៊ីលធ្វើឲ្យមានមនុស្សបាត់បង់ជីវិតនៅប៉ូឡូញ

បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនៃមន្ទីរសេតវិមានលោក Patrick Ryder កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលដំណឹងអំពីរបាយការណ៍ដែល មីស៊ីលជាច្រើនគ្រាប់បាន ហោះធ្លាក់នៅក្នុងដែនដីរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្ស២នាក់ផងប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ សេតវិមាននៅមិនទាន់បានទទួល បានភស្តុតាងច្បាស់ លាស់នៅឡើយទេ។

យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាបណ្តាញសារព័ត៌មាននៅលោកខាងលិច មួយចំនួននិងអ្នកនយោបាយបាននាំគ្នាអះអាងថារុស្សី គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយមីស៊ីល លើកនេះទោះបីជាយ៉ាងណាក្តីមិនមាន អ្នកណាម្នាក់អាចផ្តល់ភស្តុតាងលំអិតអំពី ការចោទប្រកាន់នេះនោះទេ។

លោក Ryder​ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ អ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់ គ្នាបាននៅពេលនេះគឺយើងនៅមិនទាន់មានព័ត៌មានណាដែលអាចអះអាង ច្បាស់ពីហេតុការណ៍និងរបាយការណ៍នេះ ទេហើយ យើងកំពុងបន្តសហការដើម្បីស្វែងរកការពិតបន្ថែមទៀត។

គួរឲ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញនេះអ៊ុយក្រែនបានចោទប្រកាន់ថា ប្រទេសរុស្សី បានបើកការវាយប្រហារតាមអាកាសដោយមីស៊ីលដល់ទៅ៨៥ដង មកលើទីតាំងបណ្តាញចែកចាយថាមពល សំខាន់របស់អ៊ុយក្រែន
ដែលជាលទ្ធផលវាបានធ្វើឲ្យពលរដ្ឋក្រុងគៀវ ជាងពាក់កណ្តាលនិងពលរដ្ឋភាគខាង លិចប្រទេសជាង៨០ភាគរយមិនមានអគ្គិសនីប្រើប្រាស់៕

ប្រែសម្រួល៖ស៊ុនលី

To Top