ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងបណ្តុះបណ្តាល ទាហានអ៊ុយក្រែន រហូតដល់ ១៥០០០នាក់ ជាការគាំទ្រ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមបេសកកម្ម យោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បេសកកម្មជំនួយផ្នែកយោធា របស់សហភាពអឺរ៉ុប (EUMAM) មានអាណត្តិមិនប្រតិបត្តិ ក្នុងការផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកយោធាអ៊ុយក្រែន រហូតដល់ ១៥០០០ នាក់ នៅក្នុងទីតាំងជាច្រើន ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមក្រុមប្រឹក្សា។

ក្រុមប្រឹក្សាក៏បានប្រកាសថា ខ្លួនបានអនុម័តវិធានការជំនួយចំនួន ១៦លានអឺរ៉ូ ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

គួរបញ្ជាក់ថា វិធានការជំនួយនេះនឹងមានរយៈពេល ២៤ខែ មកដល់ពេលនេះ ជំនួយរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែនក្រោម EPF មានចំនួនជាង ៣,១ ពាន់លានអឺរ៉ូ៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top