ព័ត៌មានអន្តរជាតិ

មន្រ្តីអាមេរិកប្រាប់សារព័ត៌មានថា មីស៊ីលដែលបានវាយប្រហារមកលើទឹកដីប៉ូឡូញ ទំនងជាមីស៊ីល របស់កងកម្លាំងអ៊ុយក្រែន

បរទេស៖ មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារលើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ីទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ។

ព័ត៌មាននេះបានមកពីមន្ត្រីអាមេរិក៣នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីបញ្ហានេះជាសាធារណៈ។

របាយការណ៍មុននេះដោយ AP ដោយដកស្រង់សម្តី “មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកជាន់ខ្ពស់” បាននិយាយថា វាគឺជាមីស៊ីលរបស់រុស្ស៊ី ដែលបានចុះចតលើទឹកដីប៉ូឡូញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានបដិសេធមិនបញ្ជាក់ការអះអាងនេះទេ នៅពេលសួរអំពីវា។

ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានធ្វើការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តណាតូក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី ជុំវិញឧប្បត្តិហេតុនោះ ដោយបាននិយាយថា “វាមិនទំនងទេនៅក្នុងគំនិតនៃគន្លងដែលមីស៊ីល ត្រូវបានបាញ់ចេញពីប្រទេសរុស្ស៊ី” ៕ប្រែសម្រួលៈ ណៃ តុលា

To Top