ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ផ្ញើសារព្រមានជប៉ុន

បរទេស៖ ប្រទេសកូរ៉េខាងជើង បានព្រមានអ្នកជិតខាងរបស់ខ្លួន គឺប្រទេសជប៉ុនថា ទីក្រុងតូក្យូនឹង “បង់តម្លៃខ្ពស់” ប្រសិនបើការធ្វើទុក្ខបុកម្នេញ លើជនជាតិកូរ៉េដែលរស់ នៅក្នុងប្រទេសជប៉ុននៅតែបន្តនោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ដែលបានចង្អុលបង្ហាញកាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងចាត់ទុក “ការគៀបសង្កត់” ទៅលើប្រជាជនកូរ៉េខាងជើង នៅក្នុងប្រទេសជប៉ុនថា ជាបញ្ហាប្រឈមចំពោះសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួន។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap សេចក្តីថ្លែងការណ៍បានសំដៅ ទៅលើរបាយការណ៍នៃការកើនឡើង នៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹង សិស្សនៅសាលារៀនទូទាំងប្រទេសជប៉ុន សម្រាប់ជនជាតិភាគតិចកូរ៉េ ។

សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង ឈ្មោះ KCNA បានផ្សាយថា “យើងបាននិយាយយ៉ាងម៉ឺងម៉ាត់ថា ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ពីដីសំដៅគោលដីលើដីប្រភេទថ្មីនៅថ្ងៃទី ៤ ខែតុលា គឺជាការព្រមានដល់សត្រូវរបស់យើង” ។

កូរ៉េខាងជើងបានចង្អុលបង្ហាញថា “ថាតើការព្រមាននេះនឹងនាំ ឱ្យមានលទ្ធផលជាក់ស្តែងនឹង អាស្រ័យលើអាកប្បកិរិយា របស់កងកម្លាំងអរិភាព រួមទាំងប្រទេសជប៉ុនផងដែរ” ដោយបន្ថែមថា ទីក្រុងតូក្យូនឹង “បង់តម្លៃខ្ពស់” សម្រាប់សកម្មភាពដែលមាន គោលបំណងប្រឆាំងនឹងកូរ៉េខាងជើង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top