ព័ត៌មានអន្តរជាតិ

ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានដុង ដែលសហការកសាងដោយចិន និងឥណ្ឌូណេស៊ី ទទួលបានជោគជ័យ

ថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងឥណ្ឌូណេស៊ី រទេះភ្លើងត្រួតពិនិត្យចម្រុះ តាមផ្លូវដែកល្បឿនលឿនមួយគ្រឿង ដែលរចនានិងផលិតដោយប្រទេសចិន បានធ្វើការត្រតពិនិត្យដោយ គ្រប់ជ្រុងជ្រោយចំពោះខ្សែផ្លូវសាកល្បង ដំណើរការនៃផ្លូវដែកល្បឿនលឿន ហ្សាកាដា-បានដុង សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែល្អប្រសើរ ដែលបញ្ជាក់ថា ការសាកល្បងដំណើរការ នៃផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង ដែលសហការកសាងដោយប្រទេសចិន និងប្រទេសឥណ្ឌូណេស៊ីទទួលបាន ជោគជ័យគាប់ប្រសើរ ។

ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង គឺតភ្ជាប់ទីក្រុងហ្សាកាដា រដ្ឋធានីឥណ្ឌូណេស៊ីជាមួយទីក្រុងបានដុង ដែលជាក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ បណ្តោយផ្លូវសរុប១៤២.៣ គីឡូម៉ែត្រ ល្បឿនដំណើរការកំពូលអាចឡើងដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានចាប់ផ្តើមកសាង កាលពីខែមិថុនាឆ្នាំ២០១៨ ជាគម្រោងលក្ខណៈនិមិត្តរូប នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ហើយខ្សែផ្លូវទាំងមូលបានប្រើ បច្ចេកទេសរបស់ប្រទេសចិន និងសាងសង់តាមស្តង់ដារ របស់ប្រទេសចិន។

ក្រោមការជំរុញផ្ទាល់របស់ប្រមុខរដ្ឋ ប្រទេសទាំងពីរចិន និងឥណ្ឌូណេស៊ី តាមរយៈការបន្តខិតខំរួមរបស់ អ្នកស្ថាបនាផ្លូវដែកទាំងចិន និងឥណ្ឌូណេស៊ី ការកសាងផ្លូវដែកល្បឿនលឿន ហ្សាកាដា-បានដុងមានដំណើរការរលូន។ បន្ទាប់ពីការកសាងរួចហើយ ពេលវេលាធ្វើទេសចរណ៍ពីហ្សាកាដា ដល់បានដុងនឹងត្រូវពង្រួមពីជាង ៣ម៉ោងដល់ត្រឹម ៤០ នាទីប៉ុណ្ណោះ។
ផ្លូវដែកល្បឿនលឿនហ្សាកាដា-បានដុង នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចតាមខ្សែផ្លូវ ហើយមានសារៈសំខាន់ណាស់ ចំពោះការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់នៃយុទ្ធសាស្ត្រ “សសរទ្រង់មហាសមុទ្រសកល” នៃឥណ្ឌូណេស៊ី ៕

To Top