បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានហាមឃាត់មន្ត្រីកំពូលៗរបស់អៀរឡង់ជាង ៥០ នាក់ រួមទាំងនាយករដ្ឋមន្ត្រី Micheal Martin មិនឱ្យចូលប្រទេសរុស្ស៊ី ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើអ៊ុយក្រែនផងដែរ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវហាមឃាត់ទាំងនោះក៏មានរដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ Simon Coveney និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Paschal Donohoe ព្រមទាំងមន្ត្រី និងសមាជិកសភាសំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា វិធានការប្រឆាំងនឹងអ្នកទាំង ៥២នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសអៀរឡង់គាំទ្រការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា “ការធ្វើសកម្មភាពក្រោមការបញ្ជាពីទីក្រុងប្រ៊ុចសែល ប្រទេសអៀរឡង់កំពុងធ្វើយុទ្ធនាការឃោសនាប្រឆាំងរុស្ស៊ីយ៉ាងគឃ្លើន”៕ប្រែសម្រួលៈ ណៃ តុលា