បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការលើកឡើងចំៗ ជាសាធារណៈ ក្នុងបំណងរិះគន់ត្រង់ ទៅកាន់នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ដែលបានធ្វើឲ្យមានការបែកធ្លាយ នូវកិច្ចសន្ទនាគ្នា រវាងគ្នាមួយថ្ងៃមុន ទៅឲ្យបណ្តាញសារព័ត៌មាន។
នៅក្នុងវិដេអូ ដែលត្រូវបានបង្ហោះ ដោយសារក្រុមអ្នកយកព័ត៌មាន របស់កាណាដាលោក Xi បាននិយាយប្រាប់ទៅកាន់ លោក Trudeau តាមរយៈអ្នកបកប្រែ និងនៅចំពោះមុខ មនុស្សជាច្រើនទៀតថា៖ អ្វីៗដែលយើងបានពិភាក្សាម្សិលមិញ បែរជាបានធ្លាក់ទៅដល់ដៃ ក្រុមអ្នកកាសែត។ នេះមិនមែនជារឿងមួយ ដែលសមរម្យ នោះទេ។ នេះមិនមែនជាអ្វីដែលជារបៀប នៃការសន្ទនាគ្នា គួរតែត្រូវបានធ្វើនោះទេ ប្រសិនបើភាគីរបស់អ្នក មានភាពស្មោះត្រង់នោះ។
លោក Trudeau បានធ្វើការឆ្លើយតបវិញភ្លាមៗផងដែរ៖ នៅកាណាដា ពួកយើងជឿជាក់ថា លើភាពបើកចំហនិងសេរីភាព និងការនិយាយដោយត្រង់ រវាងគ្នា ហើយនេះ គឺជាអ្វីដែលយើងនឹងបន្តធ្វើ។ យើងនឹងបន្តធ្វើការឲ្យទទួលបាន លទ្ធផលកាន់តែល្អប្រសើរ ជាមួយគ្នា ប៉ុន្តែប្រសិនបើមិនមានអ្វីដែល យើងមិនព្រមព្រៀងគ្នាប៉ុណ្ណោះ។
លោក Xi បានថ្លែងបន្តិចហើយក៏បានដើរចេញថា៖ គួរតែចាប់ផ្តើមបង្កើតលក្ខខណ្ឌ ជាមុនសិនសម្រាប់បញ្ហានេះ។ បន្ទាប់លោក Xi ក៏ចាប់ដៃគ្នាម្តងទៀត ជាមួយនឹង លោក Trudeau ហើយក៏ដើរចេញរៀងខ្លួន ពីមុខកាម៉េរ៉ាតែម្តង៕
ប្រែសម្រួល៖ស៊ុនលី