បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា អង្គការមើលឃើញថា “គ្មានការចង្អុលបង្ហាញ” ដែលថា រុស្ស៊ីកំពុងរៀបចំ “សកម្មភាពយោធាវាយលុក” ប្រឆាំងនឹងខ្លួននោះទេ ។ ខណៈក្រុងគៀវបានចោទរុស្ស៊ីថា បានបាញ់មីស៊ីលលើប្រទេសប៉ូឡូញ លោក Stoltenberg បាននិយាយថា មីស៊ីលនោះទំនងជាមីស៊ីល របស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាអាត្លង់ទិក ខាងជើង របស់អង្គការណាតូ លោក Stoltenberg បាននិយាយថា ការផ្ទុះដែលបានសម្លាប់មនុស្សពីរនាក់ នៅជិតភូមិ Przewowdow ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ “ទំនងជាបណ្តាលមកពីមីស៊ីល ការពារដែន អាកាសរបស់អ៊ុយក្រែន” ។
ការផ្ទុះនេះត្រូវបានស្តីបន្ទោសភ្លាមៗ ទៅលើប្រទេសរុស្ស៊ីដោយប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ដែលបានហៅវាថា ជា “ការវាយប្រហារ របស់រុស្ស៊ីលើសន្តិសុខសមូហភាព” របស់ណាតូដែលប៉ូឡូញ ជាសមាជិក។
យ៉ាងណាក៏ដោយ លោក Stoltenberg បានបន្ថែមថា « យើងមិនមានការបង្ហាញថា រុស្ស៊ីកំពុងរៀបចំសកម្មភាពយោធា វាយលុកប្រឆាំងនឹង អង្គការណាតូទេ ៕