ព័ត៌មានអន្តរជាតិ

លោកស្រីPeng Liyuan ជួបសន្ទនា ជាមួយលោកស្រី Iriana Jokowi ភរិយា ប្រធានាធិបតី ឥណ្ឌូណេស៊ី

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា លោកស្រីPeng Liyuan ភរិយា របស់លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោកស្រីIriana Jokowi ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។

ក្រោមការអបដំណើរ ដោយលោកស្រីIriana Jokowi លោកស្រីPeng Liyuanបានទស្សនាការ សម្តែងរបស់សិល្បៈ និងវប្បធម៌ប្រពៃណី ឥណ្ឌូណេស៊ី និងពិព័រណ៍ផលិតផលសិប្បកម្ម ។ កុមារី ក្នុងតំបន់បានរំារបាំស្វាគមន៍ ភ្ញៀវកិត្តិយស្តដោយស្លៀក សម្លៀកបំពាក់ថ្ងៃបុណ្យ ។ លោកស្រីPeng Liyuanបានជួបសំណេះសំណាល យ៉ាងស្និទ្ធស្នូលជាមួយពួកគេ ។

លោកស្រីPeng Liyuan និងលោកស្រីIriana Jokowi បានភ្លក់តែ សំណេះសំណាលគ្នា និងរីករាយជាមួយតន្ត្រី។លោកស្រីPeng Liyuanបានកោតសរសើរ ចំពោះការងារ សុខុមាលភាព សាធារណៈរបស់លោកស្រីIriana Jokowi ហើយណែនាំអំពីគោល នយោបាយជាវិជ្ជមាន និងសមិទ្ធផល ដែលទទួលបានផ្នែកការបង្ការ និង ព្យាបាលជំងឺរបេង និងជំងឺអេដស៍ ដោយរំពឹងទុកថា ប្រទេសទាំង២ អាចបង្កើនការប្រាស្រ័យ ទាក់ទងផ្នែក សុខុមាលភាព សាធារណៈ ដើម្បីរួមគ្នាជំរុញជីវភាព រស់នៅរបស់ប្រជាជនឱ្យកាន់តែល្អបវរ ព្រមទាំងស្វាគមន៍ដល់ យុវជនឥណ្ឌូណេស៊ីកាន់តែច្រើន ក្លាយទៅជាអ្នកតភ្ជាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសចិននិងឥណ្ឌូណេស៊ី៕

To Top