ម៉ូស្គូ ៖ រុស្ស៊ី អះអាងថា មីស៊ីលដែលវាយប្រហារប៉ូឡូញ ជាមីស៊ីលរបស់អ៊ុយក្រែន ហើយខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន៖
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា អ្នកជំនាញរុស្ស៊ីបានបញ្ជាក់ តាមរយៈរូបភាពនៃបំណែកនៃគ្រាប់មីស៊ីល ដែលធ្លាក់នៅក្នុងប្រទេស ប៉ូឡូញថា វាជាមីស៊ីលរបស់អ៊ុយក្រែន។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតនេះគឺជាមីស៊ីលដឹកនាំប្រឆាំងយន្តហោះនៃប្រព័ន្ធការពារដែនអាកាស S-300 របស់កងកម្លាំងអាកាសអ៊ុយក្រែន។
លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បាននិយាយនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃពុធថា ការផ្ទុះនៅភូមិ Przewodow របស់ប៉ូឡូញ ក្បែរព្រំដែន ជាមួយអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារ ទំនងជាមិនមែនជាការវាយប្រហាររ បស់រុស្ស៊ីនោះទេ ប៉ុន្តែបណ្តាលមកពីមីស៊ីល ការពារដែន អាកាសរបស់អ៊ុយក្រែន។
ថ្លែងសុន្ទរកថាក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងវ៉ារស្សាវ៉ា បន្ទាប់ពីកិច្ចប្រជុំ នៃការិយាល័យសន្តិសុខជាតិ របស់ប្រទេសរបស់លោកកាលពីថ្ងៃពុធ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានបន្ទរសេចក្តីថ្លែងការណ៍ របស់លោក Stoltenberg ស្តីពីការបំផ្ទុះដ៏សាហាវ ដែលបានសម្លាប់ មនុស្សពីរនាក់។
លោក Duda បានលើកឡើងថា “យើងមិនមានភស្តុតាង នៅដំណាក់កាលនេះថា វាគឺជាមីស៊ីល ដែលបាញ់ ដោយរុស្ស៊ីនោះទេ ។ មានការបង្ហាញជាច្រើនថា វាជាមីស៊ីលការពារដែនអាកាស ដែលធ្លាក់មកលើទឹកដីប៉ូឡូញ ជាអកុសល” ៕