តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានឲ្យដឹងថា សេចក្តីព្រាងនៃដំណោះស្រាយប្រឆាំងក្រុងតេអេរ៉ង់ដែលរៀបចំ សម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំដែលកំពុងដំណើរការរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្រុមប្រឹក្សាភិបាលខ្វះសុពលភាព ហើយត្រូវបានច្រានចោលដោយអ៊ីរ៉ង់។
ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នេះ ទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាប្រតិកម្មទៅនឹងកិច្ចប្រជុំកាលពីថ្ងៃពុធរបស់ក្រុមប្រឹក្សាភិបាលរបស់ IAEA និងដំណោះស្រាយសក្តានុពល ដែលត្រូវអនុម័តក្នុងសម័យប្រជុំប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
កាលពីថ្ងៃអង្គារ ក្រុមអ្នកការទូតបានបង្ហើបថា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានដាក់ដំណោះស្រាយមួយទៅកាន់ IAEA ដោយអំពាវនាវឱ្យអ៊ីរ៉ង់សហការយ៉ាងពេញលេញជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
លោក Eslami បានលើកឡើងថា អ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរ “អនុម័ត សរសេរ និងប្រកាស” ហើយនឹងបន្តសកម្មភាពរបស់ខ្លួនក្នុងក្របខ័ណ្ឌរបស់ខ្លួន ដោយកត់សម្គាល់ថា AEOI បានឆ្លើយតបទៅនឹងរាល់ការចោទប្រកាន់ដែលធ្វើឡើងដោយ IAEA ។
លោកបានបន្ថែមថា ប្រសិនបើភាគីពាក់ព័ន្ធមានសុច្ឆន្ទៈចាំបាច់ និងស្វែងរកការបន្តការចរចាលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះពួកគេនឹងមិនបានបង្ហាញសេចក្តីព្រាងនៃដំណោះស្រាយប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះទេ៕ប្រែសម្រួល ឈូក បូរ៉ា