ព័ត៌មានអន្តរជាតិ

ក្រសួងអប់រំ-អង្គការយូណេស្កូ និងយូនីសែហ្វ អបអរសាទរសមិទ្ធផល នៃកម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា, អង្គការយូណេស្កូ និងយូនីសែហ្វ បានអបអរសាទរសមិទ្ធផល នៃកម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ (GPE-3) ដើម្បីគាំទ្រគ្រូ និងកែលម្អការរៀនសូត្ររបស់សិស្ស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នាថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា ប្រទេសកម្ពុជា មានការរីកចម្រើនជាលំដាប់ក្នុងការបង្កើនលទ្ធភាពទទួលបានការអប់រំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអត្រាចុះពិតនៃការសិក្សានៅបឋមសិក្សាបានកើនឡើងពី ៨៧ ភាគរយក្នុងឆ្នាំ ២០០១ ដល់ ៩៧ ភាគរយនៅ ឆ្នាំ ២០២០។

ប្រភព ដដែល បន្ដថា ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឱ្យក្លាយទៅជាប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ប្រទេសកម្ពុជាបាន កំណត់អាទិភាពដល់ការអភិវឌ្ឍគ្រូបង្រៀនដើម្បីបង្កើនគុណភាពនៃការអប់រំ និងដើម្បីឱ្យសិស្សានុសិស្សដែលចូល រៀននៅសាលាទទួលបានចំណេះដឹង និងជំនាញ ជាពិសេសសមត្ថភាពស្នូល ដូចជាអំណានភាសាខ្មែរ និងគណិត វិទ្យា ដែលគាំទ្រដល់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងការសិក្សារបស់ពួកគេ។

សូមបញ្ជាក់ថា តាមរយៈហិរញ្ញាប្បទានឥតសំណង GPE-3 ចំនួន២០,៦ លានដុល្លារអាមេរិក ផ្តល់ដោយភាពជាដៃគូសកលសម្រាប់ ការអប់រំ (GPE) ដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) រួមសហការ ជាមួយអង្គការយូណេស្កូ និងយូនីសែហ្វ បានធ្វើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយជោគជ័យ ដើម្បីគាំទ ឱ្យកាន់តែប្រសើរឡើងនូវការសិក្សាសម្រាប់សិស្សថ្នាក់ដំបូងជាង ២៣០.០០០នាក់ក្នុងប្រទេសកម្ពុជា៕

To Top