ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក វាយប្រហារស្ថានីយ៍ប្រេងមួយកន្លែងក្នុងប្រទេសរុស្ស៊ី

បរទេស៖ យោងតាមអភិបាលក្នុងតំបន់ លោក Andrey Klychkov បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារស្ថានីយប្រេងក្នុងតំបន់ Oryol របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់នេះមិននៅជាប់នឹងអ៊ុយក្រែនទេ ប៉ុន្តែមានព្រំប្រទល់ជាប់តំបន់ Kursk និង Bryansk ជាកន្លែងដែលក្រុមមន្ត្រីបានរាយការណ៍ពីការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងរដ្ឋជិតខាងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

លោក Andrey Klychkov បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកកាលពីថ្ងៃពុធថា “ប្រហែលម៉ោង ៤ ព្រឹកថ្ងៃនេះ យន្តហោះគ្មានមនុស្សបើកបានវាយប្រហារស្ថានីយប្រេងមួយនៅក្នុងភូមិ Stalnoy Kon” ។ “គ្មាននរណាម្នាក់រងរបួសទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top