ព័ត៌មានអន្តរជាតិ

ការចរចាជាមួយរុស្ស៊ី នឹងមិនអាចបញ្ឈប់សង្គ្រាម នៅអ៊ុយក្រែនបាននោះទេ

វ៉ាស៊ីនតោន៖ ការចរចាជាមួយរុស្ស៊ី មិនមែនជាផ្លូវដែលអាចសម្រេច បានក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បាននោះឡើយ នេះបើយោងតាមនាយកនៃ គម្រោងការគំរាមកំហែងដ៏សំខាន់ របស់វិទ្យាស្ថានសហគ្រាសអាមេរិក (CTP) ។

នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើគេហទំព័រវិទ្យាស្ថាន សម្រាប់ការសិក្សាសង្រ្គាម នាយក CTP លោក Frederick Kagan បានអះអាងថា ការចរចាសង្រ្គាមនឹងគ្មានប្រយោជន៍នោះទេ ដរាបណាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ឬ “អ្នកស្នងតំណែងរបស់ពូទីន” នៅតែគ្រប់គ្រងប្រទេសរុស្ស៊ី។

លោក Kagan បានលើកឡើងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បន្ទាប់ពី “បទឈប់បាញ់” រយៈពេល ៨ឆ្នាំ ដែលបន្ទាប់ពីការបញ្ចូល ឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ីនឹង “មិនសម្រាករហូតដល់លោក យកបានទីក្រុងគៀវ” ។

លោក Kagan បានសរសេរថា “ជម្លោះមិនអាចដោះស្រាយបាននោះទេ ដរាបណាលោក ពូទីន និយម គ្រប់គ្រងវិមានក្រឹមឡាំង”។ “ការចរចានឹងមិនផ្លាស់ប្តូរការពិតនោះទេ។ ពួកគេអាចបង្កើតលក្ខខណ្ឌដែលលោកពូទីន ឬអ្នកស្នងតំណែងពូទីន នឹងសញ្ជឹងគិតឡើងវិញនូវការវាយប្រហារ លើឯករាជ្យភាពរបស់អ៊ុយក្រែន។”

លោក Kagan ស្នើឱ្យលោកខាងលិចពិចារណាអំពី “គ្រោះថ្នាក់” នៃលក្ខខណ្ឌណាមួយដែល អ៊ុយក្រែនអាចផ្តល់ឱ្យរុស្ស៊ី ក៏ដូចជាលទ្ធភាពដែលរុស្ស៊ី ទទួលយកលក្ខខណ្ឌ មុនពេល “ចុចអ៊ុយក្រែន ឱ្យស្នើសុំឱ្យរុស្ស៊ីពិភាក្សា” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top