ព័ត៌មានអន្តរជាតិ

៣.Update ៖ នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាថា នឹងគាំទ្រ ដល់អ៊ុយក្រែន រហូតទទួលបានជ័យជម្នះ

គៀវ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានប្តេជ្ញាថា ប្រទេស របស់លោកនឹងឈរនៅខាងភាគី គៀវ “រហូតដល់ប្រទេសអ៊ុយក្រែនឈ្នះ” ដោយបានថ្លែង នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានី អ៊ុយក្រែន ។
លោក Sunak បានថ្លែងនៅក្នុងសន្និសីទកាសែត ជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy នៅទីក្រុង គៀវ ថា “ខ្ញុំមកទីនេះ នៅថ្ងៃនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នក … រហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព និងសន្តិសុខដែលអង់គ្លេសត្រូវការ និងសមនឹងទទួលបាន” ។

មេដឹកនាំអង់គ្លេស បានប្រកាសកញ្ចប់ការពារ ដែនអាកាសថ្មីដែលមានតម្លៃ៥០លានផោន ស្មើនឹង៦០លានដុល្លារអាមេរិក នេះបើតាមសេចក្តីថ្លែងការណ៍របស់ Downing Street ។

លោក Sunak បានថ្លែងថា កញ្ចប់នោះរួមមាន “កាំភ្លើងបាញ់យន្តហោះចំនួន១២០ដើម រ៉ាដា និងឧបករណ៍ប្រឆាំងដ្រូន” ។

ប្រទេសអ៊ុយក្រែន បានស្នើសុំឱ្យមានប្រព័ន្ធការពារអាកាសបន្ថែមទៀត ខណៈដែលរុស្ស៊ី កំពុងវាយលុកហេដ្ឋា រចនាសម្ព័ន្ធថាមពលរបស់ខ្លួន ។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ច លើកដំបូងទៅកាន់ទីក្រុង គៀវ សម្រាប់មេដឹកនាំអង់គ្លេសថ្មី ដែលប្រទេសរបស់ពួកគេជាសម្ព័ន្ធមិត្តដ៏រឹងមាំ ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុកក្នុងខែកុម្ភៈ។

លោក Sunak បានថ្លែងថា “វាជាការបន្ទាបខ្លួនយ៉ាងខ្លាំង ដែលបាននៅជាមួយអ្នក នៅក្នុងប្រទេសរបស់អ្នកនៅថ្ងៃនេះ ។ ភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែន គឺជាការបំផុសគំនិត ដល់ពិភពលោក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top