បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងរបស់ប្រទេសរុស្សី និងបច្ចេកវិទ្យាផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី សមត្ថភាពនិងអាវុធរបស់រុស្សី គឺមិនអាចធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការទទួលបានជ័យជំនះលើ ជម្លោះនៅអ៊ុយក្រែនបានឡើយ។
លោក Austin ដែលបានឡើងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកម្មវិធីវេទិកាអន្តរជាតិ ស្តីពីសន្តិសុខក្នុងប្រទេសកាណាដា កាលពីចុងសប្តាហ៍បានបញ្ជាក់ថា៖ អ្នកដឹងទេថារុស្សីមាន សព្វាវុធគួរឲ្យចាប់អារម្មណ៍ និងទ្រង់ទ្រាយធំប៉ុន្តែវានឹងមិនអាច ជួយអ្វីបានទៅដល់យុទ្ធនាការរបស់ខ្លួនឡើយ នៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានបន្តសរសើរប្រធានាធិបតី Joe Biden សម្រាប់ការប្រមូលផ្តុំដែល ពោរពេញទៅដោយ សុច្ឆន្ទៈសម្រាប់ប្រទេសប្រជាជាតិ ជាពិសេសការប្រឆាំងនឹង ការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការគូស ព្រំដែនឡើងវិញដោយកម្លាំង ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
