ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ផែនការទាញប្រាក់ចំណូល ពន្ធបន្ថែមរាប់ពាន់លានដុល្លារ ពីវិស័យថាមពល

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ទៅលើសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការបង្កើនការប្រមូលប្រាក់ពន្ធ នៅលើវិស័យថាមពលរបស់ប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅពេលដែលប្រទេសរុស្សី ត្រូវបានគេរំពឹងទុកថា នឹងទទួលបានប្រាក់ចំណូល
បំបែកកំណត់ត្រាពីការលក់ប្រេង និងហ្គាសនៅក្នុងឆ្នាំនេះហើយ ទោះបីជាស្ថិតនៅក្នុងពេលទទួលរង ទណ្ឌកម្មយ៉ាងណាក្តី។

យោងតាមឯកសារដែលត្រូវបាន បង្ហាញជាផ្លូវការនិងត្រូវបាន យកមកចេញផ្សាយដោយ rt.com បានឲ្យដឹងដែរថា
ក្រុមហ៊ុនរដ្ឋរបស់រុស្សី Gazprom នឹងក៏ធ្វើការកំចីប្រាក់ប្រមាណជា ២៩,៦ពាន់លានដុល្លារផងដែរ ក្នុងចន្លោះពេលពីឆ្នាំ
២០២៣ដល់ឆ្នាំ២០២៥នេះ ៕

គួរឲ្យដឹងដែរថា សម្រាប់តែក្រុមហ៊ុនអ្នកនាំចេញហ្គាសរាវប៉ុណ្ណោះ រុស្សីនឹងធ្វើការតម្លើងពន្ធប្រមាណជា ៣៤ពាន់ភាគរយដែល
មានន័យថាក្រុមហ៊ុន Gazprom ម្នាក់ឯងអាចត្រូវបង់ពន្ធប្រចាំឆ្នាំដល់ទៅ ៣០ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top