នាថ្ងៃទី ២១ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping និងអគ្គទេសាភិបាល នៃប្រទេសហ្សាម៉ាអ៊ីក បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងហ្សាម៉ាអ៊ីក ។
ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ប្រទេសហ្សាម៉ាអ៊ីក គឺជាប្រទេសដំបូងបំផុតមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ការ៉ាប៊ីន ដែលប្រើប្រាស់ភាសាអង់គ្លេស ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងចិន-ហ្សាម៉ាអ៊ីក តែងតែរក្សាបាននូវនិន្នាការ អភិវឌ្ឍន៍ដ៏ល្អប្រសើរ ភាគីទាំងពីរ បានបង្កើនការកសាងទំនុកចិត្ត ផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយផ្លែផ្កា ចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហ្សាម៉ាអ៊ីក ហើយមានឆន្ទៈរួមសហការជាមួយលោក អគ្គទេសាភិបាល Allen ដោយចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ជាចំណុចចាប់ផ្តើមថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនានា រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាដឹកនាំទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រចិន-ហ្សាម៉ាអ៊ីត ឱ្យឡើងដល់កម្រិតថ្មី ក្នុងន័យរួមគ្នាកសាងសហគមន៍រួម វាសនាចិន-ហ្សាម៉ាអ៊ីក ក្នុងយុគសម័យថ្មី ៕