ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងអូស្ត្រាលី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឧស្សាហកម្មអាវុធ និងផ្នែកសន្តិសុខផ្សេងៗទៀត

សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងប្រមុខការពារជាតិនៃប្រទេសអូស្ត្រាលី បានជួបពិភាក្សាគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឧស្សាហកម្មអាវុធ និងផ្នែកសន្តិសុខផ្សេងៗទៀត។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lee Jong-sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសមភាគីអូស្ត្រាលី លោក Richard Marles បានជួបប្រជុំគ្នានៅខេត្តសៀមរាប នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) រយៈពេល៣ថ្ងៃ ដែលនឹងត្រូវបញ្ចប់ថ្ងៃព្រហស្បតិ៍។

ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យការពារជាតិ បង្កើនភាពញឹកញាប់ និងកម្រិតនៃសមយុទ្ធយោធាទ្វេភាគី និងពហុភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មសព្វាវុធ ក្នុងគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ។ .

ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើត “មូលដ្ឋានគ្រឹះនៃស្ថាប័ន” សម្រាប់សមយុទ្ធយោធារួម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ។

លើសពីនេះទៀត ប្រមុខការពារជាតិប្រទេសទាំង២ ក៏បានយល់ព្រមស្វែងរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការ “តម្រង់ទិសនាពេលអនាគត” តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការនៃទីក្រុងសេអ៊ូល និងទីក្រុងកង់បេរ៉ា រៀបចំផែនការពង្រឹងការការពាររបស់ពួកគេ “ការច្នៃប្រឌិតការពារជាតិ 4.0” និង “ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តការពារ” រៀងៗខ្លួន៕ប្រែសម្រួលៈ ណៃ តុលា

To Top