ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ និង នាយឧត្តមសេនីយ៍ ហ្វាង វ៉ាន់យ៉ាង រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានចុះហត្ថលេខារួមគ្នា៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម លើកំណត់ហេតុលើកកម្ពស់សមត្ថភាព កងកម្លាំងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ។ នេះបើយោងតាម ហ្វេសប៊ុកផេក សម្ដេចពិជ័យសេនា ទៀ បាញ់។