ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខយូអិន បរាជ័យជាថ្មីម្តងទៀត ក្នុងការចាត់វិធានការឯកភាព លើបញ្ហាកូរ៉េខាងជើង

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបរាជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីចាត់វិធានការបង្រួបបង្រួម ជុំវិញការបាញ់សាកល្បងមីស៊ីល អន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង ខណៈដែលជំហរ របស់សមាជិកភាគច្រើន ទាំងចិន និងរុស្ស៊ី បន្ដស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។

ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយការបាញ់បង្ហោះ ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានអំពាវនាវ ឱ្យក្រុមប្រឹក្សាចាត់វិធានការ “វិធានការសំខាន់ៗ” ។

ប៉ុន្តែសម័យប្រជុំថ្ងៃនេះ មានតែក្រុមដឹកនាំដោយ សហរដ្ឋអាមេរិក ដែលមានរដ្ឋសមាជិកចំនួន ១៤ របស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសជាច្រើន ដែលកាន់អាសនៈមិនអចិន្ត្រៃយ៍ លើក្រុមប្រឹក្សាសន្តិសុខ បានអនុម័ត សេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរបស់កូរ៉េខាងជើង និងជំរុញឱ្យមានការឆ្លើយតប ជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សា ដើម្បីបំបាក់ទឹកចិត្តដល់កម្មវិធីអាវុធ របស់ប្រទេសឯកោមួយនេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋចំនួន ១៤ រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ “គាំទ្រតម្រូវការ សម្រាប់ក្រុមប្រឹក្សា ដើម្បីថ្កោលទោសសកម្មភាព របស់កូរ៉េខាងជើង ជាមួយនឹងសំឡេងបង្រួបបង្រួម”។

សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ ចុងក្រោយបង្អស់បានកត់សម្គាល់ កិច្ចប្រជុំលើកទី១០ នៅឆ្នាំនេះ ដែលត្រូវបានកោះប្រជុំបន្ទាប់ ពីកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះមីស៊ីលផ្លោង ដើម្បីផ្គើននឹងដំណោះស្រាយកន្លងមក របស់ក្រុមប្រឹក្សា៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top