បរទេស៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងអំពី មតិយល់ឃើញរបស់លោកថា បញ្ហាកូវីដនិងបញ្ហានៃ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនមែនជាឬគល់សំខាន់នៃ ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្លុកអឺរ៉ុបឡើយ ។
លោកបានបន្តពន្យល់ថា ផ្ទុយទៅវិញបញ្ហានៃការកើនឡើង នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនោះទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។
ថ្លែងទៅកាន់កិច្ចប្រជុំនាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញនេះគឺជា កម្មវិធីសេដ្ឋកិច្ចលោក Scholz បានថ្លែងថា៖ បណ្តាប្រទេសនៅ អាមេរិកខាងជើងនិងអឺរ៉ុប ធ្លាប់បានរីករាយទៅនឹង កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ប៉ុន្មានទសវត្សចុងក្រោយនេះ ហើយអតិផរណាក៏តិចចំនួនការងារ ធ្វើក៏ច្រើនប៉ុន្តែជាច្រើនឆ្នាំចុងក្រោយនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីដូចជា វៀតណាមនិងឥណ្ឌូនេស៊ីជាដើម សង្កេតឃើញថា ពលរដ្ឋដែលមានកម្រិតមធ្យម មានការកើនឡើងខ្លាំងដែល ធ្វើឲ្យបាត់បង់កម្លាំងពលកម្ម
សម្រាប់ផ្គត់ផ្គង់អ៊ឺរ៉ុបផង និងធ្វើឲ្យកម្លាំងនៃការបញ្ជាទិញ ក្នុងតំបន់អាស៊ីមានកំណើនផង ជាហេតុធ្វើឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប ៕
ប្រែសម្រួល៖ ស៊ុន លី