ព័ត៌មានអន្តរជាតិ

រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មី ប្រើសម្រាប់ដឹកមនុស្ស ទៅកាន់ភពព្រះចន្ទ របស់ប្រទេសចិន នឹងបញ្ចប់ការស្រាវជ្រាវ និងផលិតនៅមុនឆ្នាំ២០៣០

មហាសន្និបាតអវកាសចិន ឆ្នាំ២០២២ កំពុងបើកធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិន អ្នកសារព័ត៌មាន បានទទួលដំណឹងពីមហាសន្និបាតថា រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មី ប្រើសម្រាប់ដឹកមនុស្ស ទៅកាន់ភពព្រះចន្ទ របស់ប្រទេសចិន នឹងបញ្ចប់ការស្រាវជ្រាវ និងផលិតនៅមុនឆ្នាំ២០៣០ ឯការស្រាវជ្រាវ និងផលិតរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ ក៏បានទទួលសមិទ្ធផល ជាដំណាក់កាលផងដែរ។

តាមការផ្សាយដំណឹង បានឱ្យដឹងថា អង្កត់ផ្ចិតនៃតួរ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ មានដល់ទៅ១០.៦ម៉ែត្រ កម្ពស់១១០ម៉ែត្រ សមត្ថភាពដឹកជញ្ជូន តាមគន្លងតារាវិថីទាប ប្រហែលលើសពី១៥០តោន  សមត្ថភាពផ្ទេរពីគន្លងតារាវិថីផែនដី ទៅភពព្រះចន្ទគឺលើសពី៥០តោន វាគឺជារ៉ុក្កែតមានសមត្ថភាពដឹកជញ្ជូនខ្លាំងបំផុត នៅថ្ងៃអនាគត៕

To Top