បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានព្រមានថាប្រតិបត្តិការតាមអាកាស ដោយប្រទេសតួគី នៅក្នុងភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីគ្រាន់តែការចាប់ផ្តើមប៉ុណ្ណោះ ហើយឆាប់ៗនេះតួគី នឹងបន្តធ្វើការប្រតិបត្តិការ តាមផ្លវគោកបន្ថែមទៀតផង ដើម្បីប្រឆាំងទៅនឹងទីតាំង ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមឃឺដ។
ថ្លែងទៅកាន់សមាជិកសភា នៃគណបក្សកាន់អំណាចលោក Erdogan បានពន្យល់ថាតួគី បានកំណត់ឃើញទីតាំង ដែលស្ថិតនៅភាគខាតត្បូង នៃព្រំដែនគឺជាតំបន់ ដែលជាច្រករបៀងសន្តិសុខចាំបាច់ ត្រូវតែបង្កើនការការពារឲ្យបានខ្លាំង តាមដែលអាចធ្វើទៅបាន។
លោកបានបន្តថា៖លើសពីនេះ ប្រតិបត្តិការតាមផ្លូវគោករបស់យើង នឹងអាចចាប់ផ្តើមគ្រប់ពេលវេលាទាំងអស់ នៅពេលណាដែលយើងនឹងគិតថា សាកសមបំផុតហើយក្នុងនោះ តំបន់ដែលជាគោលដៅរបស់យើង គឺមានដូចជា Tel Rifaat, Mambij និង Kobani ជាដើមដែលតួគីចាត់ទុកថា គឺជាតំបន់នៃប្រភពបញ្ហាឬ Sources of Trouble៕
គួរឲ្យដឹងដែរថាគិតចាប់តាំង តែពីបានបើកការវាយប្រហារ តាមអាកាសកាលពីចុងសប្តាហ៍កន្លងមកនេះ តួគីបានអះអាងថាបានធ្វើការសម្លាប់ ក្រុមកងកម្លាំងប្រយុទ្ធភេវរកម្ម បាន២៥៤នាក់ នៅទីតាំងចំនួន៤៧១ នៅស៊ីរីនិងអ៊ីរ៉ាក់៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
