ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្អាកបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបសាជាថ្មី

បរទេស៖ យោងតាមការប្រកាសដោយ ក្រុមហ៊ុនអ្នកនាំចេញប្រេងរបស់រុស្សី Transneft កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្អាក ប្រតិបត្តិការនាំចេញប្រេងតាមរយៈបំពង់បង្ហូរ Druzhba សាជាថ្មីម្តងទៀតក្នុងរយៈពេលមិនបានកំណត់មួយ។

ទឹកប្រឹក្សានៃប្រធានក្រុមហ៊ុន Transneft បានថ្លែងថា៖កំណត់បង្ហូរប្រេង នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបិទដំណើរការចន្លោះពីតំបន់ Brod ទៅដល់តំបន់ Carpathians ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅត្រង់ កំណាត់បង្ហូរប្រេងនៅបេឡារូស កំពុងបន្តដំណើរការជាធម្មតាទេ។

រំលឹកដែរថា កាលពីសប្តាហ៍កន្លងទៅ ប្រទេសអ៊ុយក្រែនធ្លាប់បានកាត់ផ្តាច់ ដំណើរការបង្ហូរប្រេងរបស់រុស្សីម្តងហើយ ទៅកាន់ប្រទេសហុងគ្រីតាមរយៈបំពង់បង្ហូរប្រេង Druzhba នេះដោយពន្យល់ថា មកពីមូលហេតុចរន្តអគ្គិសនី ត្រូវបានកាត់ផ្តាច់ដោយសារការ វាយប្រហារពីមីស៊ីលរបស់រុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top