បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថាប្រទេសរុស្សី បានបញ្ជាក់ប្រា់ទៅកាន់ក្រុមយោធានិងក្រុមអ្នកនយោបាយក្នុងប្រទេសហើយថារុស្សី ត្រូវការដាក់ពង្រាយទ័ពសរុប៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ុយក្រែនលោក Oleksii Hromov បានចេញមកធ្វើការឆ្លើយតបនិងធ្វើសេចក្តីថ្លែងការណ៍អំពីការយល់ឃើញរបស់លោកចំពោះឯកសារនេះថា៖ផែនការ The Conclusions
of the war with NATO in Ukraine គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការងារសំខាន់ៗ ផ្សេងទៀតដែលរុស្សីបានផ្តោតលើប៉ុណ្ណោះដូចជាសមត្ថភាព គ្រប់គ្រងទ័ពរបស់មេបញ្ជាការសមត្ថភាព បញ្ជាទ័ពដែលមានកម្រិត
ទាបនៅឡើយទាំងវិន័យនិងការហ្វឹកហាត់។
លោកបន្តថា៖ក្រៅពីនោះបញ្ហាផ្សេងៗទៀតដូចជាបញ្ហាកង្វះអាវុធទំនើបៗ មេបញ្ជាការធំៗគ្មានសមត្ថភាពក្នុងការសម្រេចចិត្តនិងរៀបចំកម្លាំងជាពិសេសកងម្លាំង យោធានៅគ្រប់កម្រិតទាំងអស់។លោក Hromov ក៏បានបញ្ជាក់ដែរថា រុស្សីទំនងជានឹងអាចធ្វើការចល័តទ័ពសាជាថ្មីព្រមទាំង ការអនុវត្តច្បាប់អជ្ញាសឹកនៅក្នុងប្រទេសផងដែរ៕
ប្រែសម្រួល៖ស៊ុនលី