បរទេស ៖ យោងតាមការអះអាង ដោយប្រធានផ្នែកកិច្ចការងារ រដ្ឋបាលរបស់ទីក្រុង Kherson កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា កងកម្លាំង របស់ប្រទេសរុស្សីបានបើកការ វាយប្រហារ ដល់ទៅ ១៧ដង នៅលើទីក្រុង Kherson គិតត្រឹមរយៈពេល២៤ម៉ោង ចុងក្រោយព្រមទាំងបានបំផ្លាញ អគារសាលាមតេយ្យមួយកន្លែងផងដែរ ។
ក្រៅពីនោះ ក៏មានអគារ ជាច្រើនផ្សេងទៀត បានទទួលរងការខូចខាតផងដែរ ហើយជាលទ្ធផល នៃការវាយប្រហាររយៈពេលមួយថ្ងៃ កន្លងមកនេះរុស្សី បានសម្លាប់ពលរដ្ឋម្នាក់ និងរងរបួសម្នាក់ទៀតផងដែរ ដែលជាអ្នករស់នៅក្នុងទីក្រុង Kherson។
គួរឲ្យដឹងដែរថា ក្នុងថ្ងៃជាមួយគ្នានេះក៏មានការចេញផ្សាយ នូវឯកសារមួយរបស់កងកម្លាំង ប្រទេសរុស្សីផងដែរថា រុស្សីកំពុងមានផែនការ ក្នុងការពង្រីង កងកម្លាំងយោធារបស់ខ្លួន ឲ្យបានទៅដល់៥លាននាក់ ដែលជាចំនួននឹងអាច ធ្វើឲ្យរុស្សី អាចយកឈ្នះ
សង្គ្រាមនេះ ប្រឆាំងណាតូ ក្នុងប្រទេសអ៊ុយក្រែនឬ The Conclusion of war with NATO in Ukraine៕
ប្រែសម្រួល៖ស៊ុនលី