ព័ត៌មានអន្តរជាតិ

អាមេរិក រុស្សី នឹងដាក់តាំងបង្ហាញសព្វាវុធ នៅពិព័រណ៍ការពារ អន្តរជាតិវៀតណាម

បរទេស៖ ពិព័រណ៌ការពារអន្តរជាតិវៀតណាមដែលនឹងប្រារព្ធឡើងនៅទីក្រុងហាណូយខែក្រោយ បានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន ២៩ រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រកាសព័ត៌មានលម្អិតអំពីពិព័រណ៍នៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ឯក Nguyen Viet Hung អគ្គស្នងការរងនយោបាយនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បាននិយាយថា ក្រុមហ៊ុនក្នុងស្រុក និងបរទេស គ្រោងនឹងដាក់តាំងបង្ហាញរថយន្តប្រយុទ្ធ បច្ចេកវិទ្យា សព្វាវុធ និងឧបករណ៍សម្រាប់កងទ័ពជើងទឹក កងទ័ព កម្លាំងទ័ពអាកាស និងអាវុធសង្គ្រាមតាមអ៊ីនធឺណិត។

វៀតណាមនឹងបង្ហាញបច្ចេកវិទ្យា និងផលិតផលដូចជា កាំភ្លើង និងគ្រាប់រំសេវសម្រាប់កងទ័ព កាំភ្លើងធំ ទ័ពអាកាស និងកងទ័ពជើងទឹក គ្រឿងផ្ទុះគីមី ឧបករណ៍បំផ្ទុះ ឧបករណ៍អុបទិក នាវា ពាសដែក ឧបករណ៍សម្រាប់យុទ្ធសាស្ត្របង្វែរ ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធរ៉ាដា និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។

ប្រព័ន្ធគ្រប់គ្រង ការហ្វឹកហ្វឺន ឧបករណ៍អេឡិចត្រូនិក យានជំនិះគ្មានមនុស្សបើក (UAV) ប្រព័ន្ធសង្គ្រាមតាមអ៊ីនធឺណិត អាវុធ និងឧបករណ៍ បច្ចេកវិទ្យាជំនួយ បច្ចេកវិទ្យាល្បាត ការគ្រប់គ្រងសុវត្ថិភាព និងឧបករណ៍សុវត្ថិភាពអគ្គីភ័យក៏នឹងត្រូវបានបង្ហាញផងដែរ។

លោក Hung បាននិយាយថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam ការតាំងពិព័រណ៍នឹងជួយវៀតណាមធ្វើពិពិធកម្មលទ្ធកម្ម ដើម្បីបម្រើដល់ការផលិតអាវុធ និងឧបករណ៍បច្ចេកទេស៕ប្រែសម្រួលៈ ណៃ តុលា

To Top