ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា យន្តហោះ នាវាចម្បាំង បានវាយប្រហាររំខានដល់ការដាក់ពង្រាយកម្លាំងទាហាន សព្វាវុធបរទេស ផ្នែករឹងយោធា របស់អ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានធ្វើឱ្យខូចសមត្ថភាពរបស់អ៊ុយក្រែនក្នុងការផ្លាស់ទីសព្វាវុធ និងទាហានទៅកាន់ជួរមុខ ដោយធ្វើការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងជាក់លាក់ខ្ពស់កាលពីថ្ងៃពុធ ប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយឯក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសង្ខេបប្រចាំថ្ងៃរបស់គាត់ថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។ សកម្មភាពរបស់យន្តហោះ នាវាចម្បាំង និងកងទ័ពជើងគោករបស់ប្រទេសលោក “បានរំខានដល់ការដាក់ពង្រាយកម្លាំងទាហានអ៊ុយក្រែន សព្វាវុធបរទេស ផ្នែករឹងយោធា និងគ្រាប់រំសេវ ទៅកាន់តំបន់ប្រយុទ្ធតាមផ្លូវដែក”។

លោក Konashenkov បានទទូចថា កងទ័ពរុស្ស៊ីមិនបានកំណត់គោលដៅលើទីក្រុងគៀវនោះទេ។ លោកបាននិយាយថា “ការបំផ្លិចបំផ្លាញទាំងអស់ដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរក្រុងគៀវគឺបណ្តាលមកពីការធ្លាក់មីស៊ីលដែលត្រូវបានបាញ់ចេញពីប្រព័ន្ធការពារដែនអាកាសផលិតដោយបរទេស និងប្រព័ន្ធការពាររបស់អ៊ុយក្រែនដែលឈរជើងនៅក្នុងតំបន់លំនៅដ្ឋាននៃរដ្ឋធានីអ៊ុយក្រែន”៕ប្រែសម្រួលៈ ណៃ តុលា

To Top