ព័ត៌មានអន្តរជាតិ

លោក Elon Musk ផ្តល់ការលើកលែង ដល់គណនី Twitter ដែលត្រូវបានផ្អាកដំណើរ

ញូវយ៉ក៖ ម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter លោក Elon Musk បានផ្តល់ការលើកលែង សម្រាប់គណនីដែលត្រូវបានផ្អាក ដែលអ្នកជំនាញសុវត្ថិភាព តាមអ៊ីនធឺណិតបានព្យាករណ៍ថា នឹងនាំឱ្យមានការកើនឡើងនៃការយាយី ពាក្យស្អប់ឃ្ពើម និងព័ត៌មានមិនពិតជាថ្មីម្ដងទៀត។

ការប្រកាសរបស់មហាសេដ្ឋីរូបនេះ កាលពីថ្ងៃព្រហស្បតិ៍បានកើតឡើង បន្ទាប់ពីលោកបានស្នើសុំ នៅក្នុងការស្ទង់មតិមួយ ដែលបានបង្ហោះទៅក្នុង បន្ទាត់ពេលវេលារបស់លោក សម្រាប់អ្នកប្រើប្រាស់ ដើម្បីបោះឆ្នោតលើការស្តារឡើងវិញ សម្រាប់គណនី ដែលមិនបានបំពានច្បាប់ ឬចូលរួមក្នុងការផ្ញើសារ ឥតបានការដ៏ធ្ងន់ធ្ងរ”។

ប្រជាជនបានឲ្យដឹងថា ការលើកលែងនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោក Musk បានសរសេរថា Vox populi, vox dei, “លោក Musk បានបង្ហោះសារដោយប្រើ ឃ្លាឡាតាំងមានន័យថា “សំឡេងរបស់ប្រជាជន, សំឡេងនៃព្រះ”។

លោក Musk បានប្រើឃ្លាឡាតាំងដូចគ្នា បន្ទាប់ពីបានបង្ហោះការស្ទង់មតិស្រដៀងគ្នា កាលពីចុងសប្តាហ៍មុន មុនពេលស្តារគណនីរបស់ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឡើងវិញ។

ក្រុមហ៊ុន Twitter បានហាមឃាត់លោក ត្រាំ សម្រាប់ការលើកទឹកចិត្តដល់ការ បះបោរកាពីតូលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ លោក ត្រាំ បានលើកឡើងថា លោកនឹងមិនត្រលប់ទៅប្រើប្រាសើ Twitter វិញនោះទេ ប៉ុន្តែមិនបានលុបគណនីរបស់លោកនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top