ញូវយ៉ក ៖ តម្លៃប្រេង បានធ្លាក់ចុះកាលពីថ្ងៃសុក្រ ខណៈការព្រួយបារម្ភ អំពីទស្សនវិស័យតម្រូវការ ដែលធ្លាក់ចុះបានបន្តមាន ទម្ងន់លើទីផ្សារ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករា បានធ្លាក់ចុះ ១,៦៦ដុល្លារអាមេរិក ឬ ២,១៣ ភាគរយមកនៅ ៧៦,២៨ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ ខែមករាបានធ្លាក់ចុះ ១,៧១ ដុល្លារ ឬ ២ ភាគរយ មកបិទនៅតម្លៃ ៨៣,៦៣ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។
សម្រាប់សប្តាហ៍នេះ WTI បានធ្លាក់ចុះ ៤,៧៨ ភាគរយ ខណៈដែលប្រេង Brent ធ្លាក់ចុះ ៤,៥៥ ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែ៕
ប្រែសម្រួល ឈូក បូរ៉ា