ព័ត៌មានអន្តរជាតិ

តួកគីច្រានចោល ការព្រមានរបស់អាមេរិក ជុំវិញការប្តេជ្ញារបស់ខ្លួន តាមកម្ចាត់ក្រុមភេរវករ

" "

បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា តួកគីប្តេជ្ញាថានឹង «កំចាត់ក្រុមភេរវករ» មិនថាពួកគេនៅទីណា ឬអ្នកណា ដែលពួកគេចាត់ទុកជាដៃ គូនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយ របស់លោកបានកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានតវ៉ា ជាមួយទីក្រុងអង់ការ៉ា អំពីការវាយប្រហារតាមអាកាស ដែល “គំរាមកំហែងដោយផ្ទាល់” ដល់ទាហានអាមេរិកដែលធ្វើការ ជាមួយកងជីវពលឃឺដ នៅក្នុងប្រទេសស៊ីរី។

" "

លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថា មួយនៅឯកន្លែងផលិតកប៉ាល់អ៊ីស្តង់ប៊ុលថា “មិនថាភេរវករណា ដែលឃុបឃិតជាមួយទេ Türkiye នឹងទទួលខុសត្រូវលើពួកគេជានិច្ច ចំពោះរាល់ដំណក់ឈាម ដែលពួកគេបានបង្ហូរ” ។

" "

លោក Erdogan ក៏បាននិយាយផងដែរថា “គ្មាននរណាម្នាក់ អាចបង្រៀន តួកគី ដែលជាសម្ព័ន្ធមិត្តណាតូតែមួយគត់ ដែលបានប្រយុទ្ធជាមួយពួក Daesh ដៃទល់នឹងដៃ និងទទួលបានជ័យជំនះ” ដោយសំដៅទៅលើក្រុម ភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ៕

To Top