បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិយក្ស Rostec ដើរតួយ៉ាងសំខាន់ក្នុងការធានា “អធិបតេយ្យភាពបច្ចេកវិទ្យា” របស់រុស្ស៊ី ប៉ុន្តែចាំបាច់ត្រូវប្រើបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការទប់ទល់នឹងសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ដើម្បីធ្វើឱ្យប្រព័ន្ធក្នុងស្រុកមួយចំនួនកាន់តែប្រសើរឡើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Rostec បានទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការប្រើប្រាស់ស៊ីវិលផងដែរ។ លោក ពូទីន បានកត់សម្គាល់បែបនេះនៅក្នុងពិធីទទួលស្វាគមន៍ដែលប្រារព្ធខួបលើកទី ១៥ របស់ក្រុមហ៊ុន។
លោក ពូទីន បាននិយាយថា បទពិសោធន៍ដែលយើងទទួលបានក្នុងដំណើរការប្រតិបត្តិការពិសេសនៅអ៊ុយក្រែន និងការប្រឆាំងម៉ូដែលទំនើបនៃសម្ភារៈយោធារបស់បស្ចិមប្រទេសគឺល្អណាស់ ហើយត្រូវការប្រើដើម្បីបង្កើនគុណភាព ភាពជឿជាក់ និងលក្ខណៈប្រយុទ្ធនៃប្រភេទមួយចំនួនក្នុងស្រុករបស់យើង ផលិតអាវុធ” ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមទៀតថា កិច្ចការ “លេខមួយ” នាពេលនេះ គឺធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញតម្រូវការរបស់យោធា ជាពិសេស “គ្រប់ក្រុមហ៊ុន និងក្រុមទាហាន ដែលត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការយោធាពិសេស”៕
ប្រែសម្រួលៈ ណៃ តុលា