ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា អ៊ុយក្រែនទទួលការផ្គត់ផ្គង់ អាវុធដោយសម្ងាត់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានអះអាងកាលពីថ្ងៃសុក្រថា ប្រទេសមួយចំនួនបាននឹងកំពុង ផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ ទោះបីជាមានការបដិសេធជា សាធារណៈចំពោះការធ្វើដូច្នេះក៏ដោយ។ លោកបន្តថា ក្នុងករណីបែបនេះ អាវុធត្រូវបានប្រគល់តាមរយៈភាគីទីបី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kuleba បានធ្វើការកត់សម្គាល់នេះនៅក្នុង បទសម្ភាសន៍ជាមួយកាសែត Le Parisien របស់ប្រទេសបារាំង។

លោកបាននិយាយថា “ភាគច្រើននៃប្រទេសទីបីទាំងនេះ និយាយជាសាធារណៈថា ពួកគេមិនផ្គត់ផ្គង់អ្វីទាំងអស់ ប៉ុន្តែអ្វីគ្រប់យ៉ាងកំពុងកើតឡើង នៅពីក្រោយឆាក”។ លោកបាននិយាយដោយ មិនបញ្ជាក់ពីភាពជាក់លាក់អំពី ប្រទេសណាដែលត្រូវបានរាយការណ៍ ដោយសម្ងាត់ថា កំពុងពង្រឹងដល់ទីក្រុងគៀវ ក្នុងអំឡុងពេលជម្លោះជាមួយទីក្រុងម៉ូស្គូ នោះទេ។

សូមជម្រាបថា ការអត្ថាធិប្បាយរបស់លោក Kuleba កើតឡើងចំពេលមាន របាយការណ៍កើនឡើងថា អ្នកគាំទ្ររបស់អ៊ុយក្រែន រួមទាំងប្រទេសមួយចំនួន នៃអង្គការណាតូ កំពុងជួបប្រទះនឹងការខ្វះខាតសព្វាវុធ ដោយសារការគាំទ្រជាបន្តបន្ទាប់ របស់ពួកគេសម្រាប់ទីក្រុងគៀវ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top