ព័ត៌មានអន្តរជាតិ

លោក Xi Jinping ចាត់ទុកប្រជាជន ជាអទិភាពជានិច្ច

ទាក់ទងនឹងប្រជាជន លោកប្រធានរដ្ឋចិន Xi Jinping ធ្លាប់បានសរសេរអត្ថបទមួយ ដោយសង្កត់ធ្ងន់ថា យើងត្រូវតែទុកប្រជាជនជាអទិភាពជានិច្ច។

លោកបានមានប្រសាសន៍ថា ចាប់តាំងពីបង្កើតបក្សកុម្មុយនីស្តចិនមក គណបក្សរបស់យើងបានរួបរួម និងដឹកនាំប្រជាជនអនុវត្តបដិវត្តន៍ កសាង និងកែទម្រង់។ គោលបំណងជាមូលដ្ឋាន របស់គណបក្សយើង គឺចង់ឱ្យប្រជាជនមានជីវភាព រស់នៅដោយល្អប្រសើរ មិនថាត្រូវប្រឈមនឹងការលំបាកយ៉ាងណា និងរងសម្ពាធខ្លាំងយ៉ាងណាមិនថា ត្រូវធ្វើការលះបង់និងប្តូរអ្វីក៏ដោយ ចំពោះគោលបំណងនេះយើង ត្រូវប្រកាន់ខ្ជាប់ដោយមិនងារេ។

ប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ ដែលផ្តោតលើប្រជាជន យើងត្រូវតែចាត់ទុកប្រជាជន ជាអាទិភាពនៃការងារទាំងអស់ ពឹងផ្អែកយ៉ាងជិតស្និទ្ធលើប្រជាជន បន្តផ្តល់ផលប្រយោជន៍ជូនប្រជាជន ចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រជាជន និងអនុវត្តវានៅក្នុងការរៀបចំ គម្រោងទាំងអស់ និងការងារជាក់ស្តែង។

នៅក្នុងដំណាក់កាលចុងក្រោយ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង គឺដើម្បីបន្តបំពេញតម្រូវការ របស់ប្រជាជនសម្រាប់ ជីវិតកាន់តែប្រសើរឡើង។

យើងត្រូវតែទុកសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជន នៅក្នុងចិត្តជានិច្ច ហើយខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ដែលប្រជាជនជនយកចិត្តទុកដាក់ដូចជា ការងារ ការអប់រំ បេឡាសន្ដិសុខសង្គម ការថែទាំសុខភាព ផ្ទះសម្បែង ការថែទាំមនុស្សចាស់ សុវត្ថិភាពចំណីអាហារ និងសណ្តាប់ធ្នាប់សង្គមជាដើម។ យើង អនុវត្តម្តងមួយៗ ដោយព្យាយាមឱ្យប្រជាជន បានមើលឃើញការផ្លាស់ប្តូរ និងទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ៕

To Top