ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទំនងជាមិនអាចប្រមូលផ្តុំកងកម្លាំង មានគុណភាពគ្រប់គ្រាន់ ដើម្បីដណ្តើម យកតំបន់ Donetsk ពីអ៊ុយក្រែនបានវិញ នោះទេ

ឡុងដ៌៖ ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសរុស្ស៊ី ទំនងជាមិនអាចប្រមូលផ្តុំកងកម្លាំងមានគុណភាពគ្រប់គ្រាន់ដើម្បីដណ្តើមយកតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនបានវិញនោះទេ។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងនៅក្នុងការអាប់ដេតព័ត៌មានសម្ងាត់ប្រចាំថ្ងៃរបស់ខ្លួនដែលបានបង្ហោះលើ Twitter ថាទាំងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ជូនកងកម្លាំងសំខាន់ៗ” ទៅកាន់តំបន់ជុំវិញទីក្រុង Pavlivka និង Vuhledar នៅភាគខាងត្បូងកណ្តាលនៃតំបន់ Donetsk ។

យោងតាមក្រសួងបានឱ្យដឹងថា ទោះបីជាតំបន់នេះ “ជាកន្លែងនៃការប្រយុទ្ធដ៏ខ្លាំងក្លា” ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ទឹកដីតិចតួចបានផ្លាស់ប្តូរដៃនៃភាគីកាន់កាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ប្រភពបានឲ្យដឹងថា “តំបន់នេះនៅតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ដែលទំនងជាមួយផ្នែកដោយសារតែរុស្ស៊ី វាយតម្លៃថាតំបន់នេះមានសក្តានុពលជាចំណុចចាប់ផ្តើម សម្រាប់ការឈានទៅមុខដ៏សំខាន់នាពេលអនាគតភាគខាងជើង ដើម្បីចាប់យកតំបន់ Donetsk ដែលនៅសេសសល់ ដែលកាន់កាប់ដោយអ៊ុយក្រែន”។

ប្រភពបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី ទំនងជាមិនអាចប្រមូលផ្តុំកងកម្លាំងមានគុណភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវរបកគំហើញប្រតិបត្តិការនោះទេ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top