ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ហើយថា នឹងមិនធ្វើពាណិជ្ជកម្មប្រេង ឧស្ម័នជាមួយ បណ្តាប្រទេសទាំងឡាយណា ដែលណែនាំតម្លៃកំណត់នោះទេ

ម៉ូស្គូ៖ ទីក្រុងមូស្គូ មិនធ្វើពាណិជ្ជកម្មប្រេង ឧស្ម័នជាមួយបណ្តាប្រទេសនានា ដែលណែនាំតម្លៃ ខាង​ក្រោម​នេះ​ គឺ​ជា​ការ​វិវឌ្ឍ​ចុងក្រោយ​បង្អស់ ​ក្នុង​វិបត្តិ​អ៊ុយក្រែន។

លោក Valentyn Reznichenko ដែលជាប្រធានរដ្ឋបាល យោធា ក្នុងតំបន់នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលពីរគ្រាប់នៅឯកន្លែងដឹកជញ្ជូនមួយ នៅតំបន់ Kryvyi Rih និង Dnipropetrovsk។

អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន បានបង្ហោះនៅលើ Facebook ថា ប្រទេសរុស្ស៊ី នៅតែបន្តប្រមូលផ្តុំកងទ័ពឡើងវិញ ដើម្បីពង្រឹងកងពល និងអង្គភាពរបស់ខ្លួននៅក្នុងទិសដៅ Lyman, Avdiivka និង Novopavlivka ។

ផ្ទាំងពាណិជ្ជកម្ម

លោក Dmitry Peskov បានប្រាប់កម្មវិធីទូរទស្សន៍ ក្នុងស្រុកមួយថា រុស្ស៊ី ត្រូវបានដឹកនាំ ដោយផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនឹងមិន “បាញ់ខ្លួនឯង” ប្រសិនបើលោកខាងលិច ដាក់កម្រិតលើតម្លៃថាមពល អ្នកនាំពាក្យវិមានក្រឹមឡាំង។

លោក Peskov បានបន្ថែមថា រុស្ស៊ីប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយរួចមកហើយថា ទីក្រុងមូស្គូ នឹងមិនធ្វើពាណិជ្ជកម្មប្រេង ឬឧស្ម័នជាមួយប្រទេសទាំងនោះ ដែលណែនាំតម្លៃកំណត់នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top