ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ពិភពលោកបានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះក្តៅៗកាលពីថ្ងៃចន្ទ ដែលជាការបង្ហាញដ៏អស្ចារ្យនៃកំហឹងរបស់ធម្មជាតិពីភ្នំភ្លើង Mauna Loa នៅកកោះហាវ៉ៃ ។
ទន្លេនៃថ្មរលាយអាចត្រូវបានគេមើលឃើញឡើងខ្ពស់នៅលើភ្នំភ្លើង បញ្ចេញពពកដ៏ធំនៃចំហាយទឹក និងផ្សែងនៅឯចុងកំពូលនៅលើកោះដ៏ធំនេះ ហើយបានបង្កឱ្យមានការព្រមានថា ស្ថានភាពអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។
សម្ពាធត្រូវបានគ្របដណ្តប់នៅ Mauna Loa អស់រយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមការស្ទង់ទិន្ន័ហពីទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) ដែលបានរាយការណ៍ថា ការផ្ទុះនេះអាចត្រូវបានគេមើលឃើញពីចម្ងាយ៧២គីឡូម៉ែត្រនៅក្នុងទីក្រុង Kona ឆ្នេរខាងលិចនៃកោះសំខាន់របស់កោះហាវ៉ៃ ។
ការផ្ទុះដែលបានចាប់ផ្តើមភ្លាមៗមុនពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដំបូងឡើយត្រូវបានផ្ទុកនៅក្នុង caldera ដែលជាតំបន់ concave នៅកំពូលភ្នំភ្លើង ប៉ុន្តែ ក្រុមអ្នកតាមដានបន្ទុះភ្នំភ្លើង បានលើកឡើងកាលពីថ្ងៃចន្ទថា កម្អែលភ្នំភ្លើងបានកំពុងរត់គេចពីស្នាមប្រេះនៅចំហៀងរបស់ភ្នំភ្លើង ។
USGS បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា “ការផ្ទុះភ្នំ Mauna Loa បានផ្លាស់ប្តូរពីចំណុចកំពូលទៅកាន់តំបន់នៅ ភាគឦសាន ដែលការប្រេះស្រាំកំពុងផ្តល់លំហូរកម្អែភ្នំភ្លើងជាច្រើន” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា