បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បានប្រកាសថា ប្រទេសស្លូវ៉ាគីបានបញ្ជូន រថយន្តប្រយុទ្ធថ្មើរជើង BMP-1 ជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការសន្យាផ្តល់គ្រឿង សឹកពីប្រទេសអាល្លឺម៉ង់។ រដ្ឋធានី Bratislava មានកំណត់ត្រានៃការបញ្ជូនផ្នែករឹងយោធា ដែលហួសសម័យទៅឱ្យទីក្រុងគៀវ ខណៈពេលដែលទទួលបាន ការជំនួសឧបករណ៍ ដែលត្រូវគ្នាជាមួយណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Nad បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើការដោះដូរអាវុធនៅរដូវក្តៅ។ ស្លូវ៉ាគី នឹងទទួលបានរថក្រោះប្រយុទ្ធ Leopard 2A4 ចំនួន ១៥គ្រឿង ជាមួយនឹងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការហ្វឹកហ្វឺន ជាថ្នូរនឹងគ្រឿងរឹងក្នុងសម័យសូវៀត ដែលខ្លួនបរិច្ចាគទៅអ៊ុយក្រែន។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ឥឡូវនេះប្រទេសស្លូវ៉ាគីបាន បំពេញផ្នែកនៃការចរចារបស់ខ្លួន ដែលខ្លួនរំពឹងថារថក្រោះអាល្លឺម៉ង់ នឹងចាប់ផ្តើមមកដល់ភ្លាមៗនៅខែក្រោយ ហើយសម្រាប់កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ចប់ពេញមួយឆ្នាំ២០២៣ ។
លោកបានពន្យល់ថា រថក្រោះ Leopard នឹងពង្រឹងសមត្ថភាពរបស់ ស្លូវ៉ាគីយ៉ាងសំខាន់ និងជួយវាបង្កើតកងពលតូចយន្តធុនធ្ងន់ ស្តង់ដាររបស់អង្គការណាតូ ៕
ប្រែសម្រួលៈ ណៃ តុលា