តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ីចំនួន ៤គ្រឿងកាលពីថ្ងៃពុធបានរួមគ្នាហោះហើរ ពីលើដែនទឹកក្បែរប្រទេសជប៉ុន ដោយកងកម្លាំងស្វ័យការពារ ដែនអាកាសរបស់ជប៉ុន បានបញ្ជូនសញ្ញាវាយលុកយន្តហោះចម្បាំង ជាការឆ្លើយតប ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៅក្នុងតំបន់ឆ្ងាយបូព៌ា។
ក្រសួងបានឲ្យដឹងថា យន្តហោះ H-6 របស់ចិនពីរគ្រឿង និងយន្តហោះ Tu-95 របស់រុស្ស៊ីពីរគ្រឿង បានធ្វើការហោះហើររួមគ្នាចម្ងាយឆ្ងាយ ពីសមុទ្រជប៉ុន ទៅកាន់សមុទ្រចិនខាងកើត ឆ្លងកាត់ប៉ាស៊ីហ្វិក។ យន្តហោះចិនពីរគ្រឿងដែលគេជឿថា ជាយន្តហោះចម្បាំង J-16 និងយន្តហោះចម្បាំងចិនពីរនាក់ទៀត ដែលសង្ស័យក្រោយមកបានចូលរួមជាមួយពួកគេ។
ដោយមើលឃើញជើងហោះហើរជាទង្វើ នៃការវាយលុកយ៉ាងច្បាស់ ក្រសួងបានបង្ហាញការព្រួយបារម្ភរបស់ខ្លួន ទៅកាន់ប្រទេសចិន និងរុស្ស៊ី តាមរយៈបណ្តាញការទូត។
នៅព្រឹកថ្ងៃដដែល ក្រសួងបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចិនទាំងពីរគ្រឿងបានហោះកាត់ច្រក Tsushima នៅភាគនិរតីប្រទេសជប៉ុន ពីសមុទ្រចិនខាងកើតទៅកាន់សមុទ្រជប៉ុននៅពេលព្រឹក មុនពេលធ្វើដំណើរឆ្ពោះទៅភាគខាងជើងដោយឆ្លងកាត់ភាគខាងលិច នៃកោះ Takeshima ។
យោងតាមក្រសួងបានឱ្យដឹងថា ស្ទើរតែក្នុងពេលជាមួយគ្នានោះ យន្តហោះដែលសង្ស័យរុស្ស៊ីចំនួនពីរ ដែលកំពុងហោះហើរឆ្ពោះទៅទិសខាងត្បូង ពីលើដែនទឹកភាគខាងជើងនៃទីក្រុង Takeshima បានប្តូរទិសដៅរបស់ពួកគេ ហើយឆ្ពោះទៅភាគខាងជើងនេះបើយោងតាមក្រសួង។
ក្រសួងបានបន្ថែមថា យន្តហោះទាំង ៤ គ្រឿងមិនបានចូលក្នុងដែនអាកាសរបស់ជប៉ុននោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះរុស្ស៊ី រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចម្ងាយឆ្ងាយនដែលអាចដំឡើងបានដោយអាវុធនុយក្លេអ៊ែរ Tu-95MS បានធ្វើ “ការហោះហើរល្បាត” ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិន នៅពីលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត៕ ប្រែសម្រួល ឈូក បូរ៉ា