ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសន្តិសុខអេស្បាញ ស្ទាក់ចាប់គ្រាប់បែកដែលបានផ្ញើ ទៅកាន់មូលដ្ឋានទ័ពអាកាស Torrejon

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ភ្នាក់ងារសន្តិសុខបានស្ទាក់ចាប់គ្រាប់បែកមួយ ដែលបានផ្ញើទៅកាន់ មូលដ្ឋានទ័ពអាកាស Torrejon ក្នុងប្រទេសអេស្ប៉ាញ ដែលជាផ្នែកយោធានៃអាកាសយានដ្ឋាន Madrid-Torrejon។ ឧប្បត្តិហេតុស្រដៀងគ្នាពីរបានកើតឡើង កាលពីដើមសប្តាហ៍នៅស្ថានទូតអ៊ុយក្រែន និងអ្នកម៉ៅការការពារនៅ Zaragoza។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ឧបករណ៍ដែលបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានរកឃើញក្នុងអំឡុងពេល ត្រួតពិនិត្យនៅឯមូលដ្ឋានអាកាស។ គ្មាន​ការ​រង​របួស​ឬ​ការ​ខូច​ខាត​ត្រូវ​បាន​គេ​រាយការណ៍​នោះទេ។

កាល​ពី​ថ្ងៃ​ពុធ បុគ្គលិក​ស្ថានទូត​អ៊ុយក្រែន​ម្នាក់ ​បាន​រង​របួស​ស្រាល ខណៈ​កំពុង​កាន់​កញ្ចប់​ដំបូង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្បាញ វាត្រូវបានបញ្ជូនទៅឯកអគ្គរដ្ឋទូត ។

គ្រាប់បែក​ដាក់ក្នុងសំបុត្រ​មួយ​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ ក្រុមហ៊ុន​ផលិត​អាវុធ​ឈ្មោះ Instalaza នៅ​ទីក្រុង Zaragoza ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ។ ក្រុមហ៊ុននេះផលិតផ្នែករឹងយោធា ដូចជាឧបករណ៍បាញ់គ្រាប់បែកដៃ និងវ៉ែនតាសម្រាប់មើលពេលយប់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top