ព័ត៌មានអន្តរជាតិ

ក្រុមឃឺដ ផ្អាកប្រតិបត្ដិការដែលដឹកនាំ ដោយអាមេរិក ប្រឆាំងនឹងក្រុម ISIS ដោយសារការវាយប្រហាររបស់តួកគី 

ដាម៉ាស់៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលគាំទ្រដោយអន្តរជាតិ ដែលដឹកនាំការប្រយុទ្ធជាមួយក្រុម ISIS នៅភាគឦសានប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាទាំងអស់ប្រឆាំងនឹងក្រុមនេះ បន្ទាប់ពីប្រទេសតួកគីបានបើកការវាយប្រហារលើទីតាំងរបស់ខ្លួន។

SDF កំពុងរៀបចំ សម្រាប់ការលុកលុយដីដោយប្រទេសតួកគី បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan កាលពីខែមុនថា “រថក្រោះ និងទាហាន” នឹងឆ្លងកាត់ព្រំដែនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោសទៅលើក្រុមផ្តាច់ខ្លួនជនជាតិឃឺដ។

អ្នកនាំពាក្យ SDF លោក Aram Henna បានប្រាប់សារព័ត៌មានរនៅថ្ងៃសុក្រនេះថា “រាល់ការសម្របសម្រួល និងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមគ្នាជាមួយក្រុមចម្រុះ ប្រឆាំងនឹង ISIS” ត្រូវបានបញ្ឈប់។

តួកគីបានអនុវត្តការបាញ់ផ្លោងយ៉ាងទូលំទូលាយលើទីតាំង SDF នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការទម្លាក់គ្រាប់បែក ដែលអតីតមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅក្នុងក្រុមចម្រុះបានឲ្យដឹងថា បានសម្លាប់បុគ្គលិកសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹង ISIS ។

លោក Col Myles B Caggins III អតីតអ្នកនាំពាក្យនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម ISIS បានប្រាប់កាសែត The National ឲ្យដឹង “ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ SDF មានសមាជិកនៃកងកម្លាំងប្រឆាំងភេរវកម្មរបស់ខ្លួនត្រូវបានសម្លាប់ដោយទួរគី រួមទាំងមេបញ្ជាការកងកម្លាំងប្រឆាំងភេរវកម្ម Jiyan Tolhildan ដែលជាមេបញ្ជាការជាន់ខ្ពស់នៃប្រតិបត្តិការពិសេសវរជនបំផុតនៃកងកម្លាំងប្រឆាំងភេរវកម្ម SDF” ៕

https://www.thenationalnews.com/mena/syria/2022/12/02/syrias-kurdish-forces-halt-joint-operations-with-us-led-anti-isis-coalition/
To Top