បរទេស៖អតីតភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិក CIA និងភ្នាក់សំងាត់ សន្តិសុខជាតិ NSA លោក Edward
Snowden ទីបំផុតត្រូវបានគេដឹងថា បានទទួលលិខិតឆ្លងដែន របស់ប្រទេសរុស្សី ហើយដោយផ្ទាល់ ពីសំណាក់លោក
ប្រធានាធិបតីរុស្សី Vladimir Putin តាំងតែពីដើមឆ្នាំមកម្ល៉េះ ។
យោងតាមការបញ្ជាក់ របស់មេធាវីរបស់លោក Snowden លោក Anatoly Kucherena បានថ្លែងថា អតីត បុរសដែលត្រូវបានរដ្ឋាភិបាល អាមេរិកតាមចាប់ខ្លួន រូបនេះបានទទួលសិទ្ធពេញលេញ ចូលសញ្ជាតិរុស្សី ហើយពេលនេះមានន័យ ថា នឹងមិនអាចត្រូវ បានគេធ្វើនាំខ្លួនចេញពីប្រទេស រុស្សីបានឡើយ ។
នៅពេលដែលលោក Snowden ទទួលបានសញ្ជាតិរុស្សីដំបូង ប្រហែលជាក្នុងខែកញ្ញា មានការព្រួយបារម្ភថា ព័ត៌មានដែលគាត់បាន
ដឹងពីឯកសារសំងាត់នានា នឹងអាចរុស្សី យកទៅប្រើប្រាស់ បានក្នុងការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ជាមិនខានទោះបីជាយ៉ាងណាក្តី
មេធាវីរបស់លោកបានបន្តថា ចំពោះអាយុរបស់គាត់ គឺបានលើសរួចទៅហើយ មិនអាចចូលបម្រើយោធាឲ្យរុស្សីបានឡើយ៕
ប្រែសម្រួល៖ស៊ុនលី