ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ៖ ប្រធានាធិបតី អាហ្វ្រិកខាងត្បូង នឹងមិនព្រមចុះចេញពីតំណែងឡើយ ទោះមានរឿងអាស្រូវ កើតឡើងក្តី

អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោកបានលើកឡើងថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងមិនលាលែងពីតំណែងទេ បើទោះជាមានរឿងអាស្រូវលើប្រាក់ដែលលួចពីកសិដ្ឋាន របស់គាត់ក៏ដោយ ។

ជម្លោះដែលកើតឡើង ដោយមានការអះអាងថា គាត់បានរក្សាសាច់ប្រាក់ដ៏ច្រើន នៅលើទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់មកបិទបាំងការលួចរបស់ខ្លួន ។

ក្រុមអ្នកជំនាញច្បាប់បានសន្និដ្ឋានថា គាត់មានករណីត្រូវឆ្លើយបំភ្លឺច្រើន ។

ប៉ុន្តែអ្នកនាំពាក្យរបស់លោក Ramaphosa បានស្នើថា លោកនឹងតស៊ូ ហើយជាជាងការលាលែងពីតំណែង នឹងស្វែងរកអាណត្តិទី២ ក្នុងនាមជាមេដឹកនាំគណបក្ស សមាជជាតិអាហ្វ្រិករបស់លោក ។

លោក Vincent Magwenya បានលើកឡើងថា “ប្រធានាធិបតី Ramaphosa មិនលាលែងពីតំណែងដោយផ្អែកលើរបាយការណ៍ដែលមានកំហុសទេ ហើយគាត់ក៏មិនលាលែងពីតំណែងដែរ” ។

លោកបានលើកឡើងទៀតថា “វាអាចស្ថិតនៅក្នុងផលប្រយោជន៍រយៈពេលវែង និងនិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យ តាមរដ្ឋធម្មនុញ្ញរបស់យើង លើសពីតំណែងប្រធានាធិបតី លោក Ramaphosa ដែលក្នុងរបាយការណ៍ដាក់ថាមានកំហុសយ៉ាងច្បាស់បែបនេះ តែត្រូវបានជំទាស់វិញ” ។

គួរបញ្ជាក់ថា រឿងអាស្រូវនេះបានកើតឡើងនៅក្នុងខែមិថុនា នៅគ្រាដែលអតីតប្រធានចារកម្មអាហ្រ្វិកខាងត្បូង លោក Arthur Fraser បានដាក់ពាក្យបណ្តឹងទៅប៉ូលិសដោយចោទប្រកាន់ប្រធានាធិបតីពីបទលាក់កំបាំងប្រាក់ចំនួន៤លានដុល្លារ ដែលជាសាច់ប្រាក់ពីកសិដ្ឋានហ្គេម Phala Phala ក្នុងឆ្នាំ២០២០ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top