បរទេស៖ សេតវិមានបានថ្កោលទោសអតីតប្រធានាធិបតី គឺលោក Donald Trump បន្ទាប់ពីលោក Trump បានអំពាវនាវឱ្យ “បញ្ចប់” រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Trump បានធ្វើការអត្ថាធិប្បាយនៅក្នុងការបង្ហោះទៅកាន់គណនី Truth Social របស់លោកកាលពីថ្ងៃសៅរ៍ ខណៈពេលដែលលោកបាននិយាយឡើងវិញនូវការអះអាងមិនពិត ថាលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ។
លោក Donald Trump ក៏បានចោទប្រកាន់ “ក្រុមហ៊ុនបច្ចេកវិទ្យាធំ” ពីការឃុបឃិតប្រឆាំងនឹងរូបលោកជាមួយគណបក្សប្រជាធិបតេយ្យ។
អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Trump គឺ “ជាការមិនចូលចិត្តចំពោះព្រលឹងនៃជាតិរបស់យើង” ។ លោក Bates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកមិនអាចស្រឡាញ់តែអាមេរិកនៅពេលអ្នកឈ្នះ” នោះទេ ។
លោកបានបន្ថែមថា ការអត្ថាធិប្បាយរបស់លោក Trump គួរតែត្រូវបាន “ថ្កោលទោសជាសកល” ដែលហាក់បីដូចជាការជេរប្រមាថទៅលើសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ ដែលរហូតមកដល់ពេលនេះបានជៀសវាងការរិះគន់ការផ្ទុះឡើងរបស់អតីតប្រធានាធិបតី៕
ប្រែសម្រួលៈ ណៃ តុលា