ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោង​បង្កើត​អង្គភាព​ការពារ​មី​ស៊ី​ល​ កាន់តែច្រើនបន្ថែមទៀត នៅ​តាមប្រជុំកោះ​ដាច់ស្រយាល

តូក្យូ៖ ប្រទេសជប៉ុន កំពុងពិចារណាបង្កើនស្ទើរតែ ៣ដងនៃចំនួនអង្គភាពនៅក្នុងកងកម្លាំងស្វ័យការពាររបស់ខ្លួន ដែលបំពាក់ដោយសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងនៅក្នុងប្រជុំកោះភាគនិរតីដាច់ស្រយាលរបស់ប្រទេសនេះនៅចុងឆ្នាំសារពើពន្ធ ២០៣១។

ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងគោលការណ៍ណែនាំកម្មវិធីការពារជាតិរបស់រដ្ឋាភិបាល ដែលជាគោលនយោបាយកសាងវិស័យការពារជាតិរយៈពេល ១០ឆ្នាំដែលនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំនេះ ខណៈដែលប្រទេសនេះផ្តោតលើការបង្កើនសមត្ថភាពការពាររបស់ខ្លួននៅភាគនិរតីនៃប្រទេសជប៉ុន ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រនៅក្នុងពន្លឺនៃការបត់បែនសាច់ដុំរបស់យោធាចិននៅសមុទ្រចិនខាងកើត។

យោងតាមសេចក្តីព្រាងដែលទីភ្នាក់ងារសារព័ត៌មានក្យូដូ ទទួលបានកាលពីថ្ងៃអាទិត្យ ប្រទេសជប៉ុនគ្រោងនឹងបង្កើនចំនួនអង្គភាពការពារមីស៊ីលផ្លោង SDF នៅក្នុងកោះ Nansei ដែលជាខ្សែសង្វាក់កោះមួយលាតសន្ធឹងពីភាគនិរតីពីប្រជុំកោះ Kyushu ឆ្ពោះទៅកាន់កោះតៃវ៉ាន់ រហូតដល់ចំនួន ១១ ពីចំនួន៤ នាពេលបច្ចុប្បន្ននៅឆ្នាំសារពើពន្ធ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០៣២ ។

គម្រោងនេះបានបង្ហាញថា ក្នុងចំណោមអង្គភាពទាំង៧ ដែលទទួលបានសមត្ថភាពនោះ ៦នឹងមានទីតាំងនៅភាគខាងត្បូងនៃខេត្តអូគីណាវ៉ា ហើយមួយទៀតនឹងត្រូវដាក់ពង្រាយនៅលើកោះ Amami-Oshima នៅភាគនិរតីនៃខេត្ត Kagoshima ។

ប្រភពបានឲ្យដឹងទៀតថា ជប៉ុនក៏គ្រោងនឹងបង្កើតអង្គភាពទាំងប្រាំពីរនៅក្នុងតំបន់ទាំងនោះ អង្គភាពពីដីទៅអាកាសសរុបចំនួន ១៤ នៅទូទាំងប្រទេសជប៉ុន នឹងទទួលបាននូវសមត្ថភាពស្ទាក់ចាប់មីស៊ីល។

ផែនការនេះក៏បានឲ្យដឹងផងដែរថា កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម Type-03 របស់កងកម្លាំងការពារស្វ័យការពារដីគោក ដែលដើមឡើយត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់យន្តហោះ នឹងត្រូវបានកែលម្អឡើងវិញ ដើម្បីឱ្យមីស៊ីលទាំងនេះអាចបាញ់ទម្លាក់មីស៊ីលផ្លោង ដែលគ្រោងនឹងដាក់ពង្រាយក្នុងឆ្នាំសារពើពន្ធ ២០២៦៕

​ ប្រែសម្រួល ឈូក បូរ៉ា

To Top