ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងមិនគោរពតាមតម្លៃកំណត់ដោយប្រទេស G7 លើប្រេងរបស់ខ្លួននោះទេ បើទោះបីជាត្រូវកាត់បន្ថយការផលិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ការកំណត់តម្លៃប្រេងរបសល G7 បានចូលជាធរមាននៅថ្ងៃចន្ទ ខណៈដែលប្រទេសលោកខាងលិចព្យាយាមកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។
ដោយអនុវត្តដោយ G7, អឺរ៉ុប និងអូស្រ្ដាលី ការកំណត់តម្លៃ គឺស្ថិតនៅលើការហាមឃាត់របស់អឺរ៉ុប លើការនាំចូលប្រេងឆៅពីរុស្ស៊ីតាមសមុទ្រ និងការសន្យាស្រដៀងគ្នាដោយ អាមេរិក កាណាដា ជប៉ុន និង អង់គ្លេស។
វាអនុញ្ញាតឱ្យប្រេងរបស់រុស្ស៊ី ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសភាគីទីបី ដោយប្រើនាវា G7 និងអឺរ៉ុប ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នឥណទាន លុះត្រាតែទំនិញត្រូវបានទិញក្នុងតម្លៃ ឬក្រោមតម្លៃកំណត់។
ដោយសារតែក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រងសំខាន់ៗរបស់ពិភពលោកមានមូលដ្ឋាននៅក្នុងបណ្តាប្រទេស G7 មួកនេះអាចបង្កការលំបាកសម្រាប់ទីក្រុងម៉ូស្គូ ក្នុងការលក់ប្រេងរបស់ខ្លួនក្នុងតម្លៃខ្ពស់៕ប្រែសម្រួល ឈូក បូរ៉ា